គ្នា យើង បើអត់​ខ្លាំងទ្រាំមិនបាន​ទេ ប្រើ​កូន សាក់ប្រាំទៅ មានសុវត្ថិភាពខ្ពស់

loading...
កុំចេះតែហ៊ាន! ឃើញស្រីស្អាតឈរហៅម៉ូយតាមបណ្តោយផ្លូវវ៉េងស្រេងប្រយ័ត្នស្តាយក្រោយ លូកកាបូបលុយអស់គ្មានសល់


ភ្នំពេញ៖ បុប្ផាចំរុះពណ៌ដែលរីកនាពេលរាត្រីនៅតាមបណ្តោយផ្លូវវ៉េងស្រេងសុទ្ធសឹងតែជានារីក្មេងៗ និងក្រុមខ្ទើយសំរាប់បំរើផ្លូវភេទ ពួកគេតែងខ្លួនសិចស៊ី ចំណែកក្រុមខ្ទើយតែងខ្លួនមើលទៅស្អាតដូចមនុស្សស្រីពិតៗ ធ្វើអោយជនបរទេសម្នាក់ ដែលជាជនជាតិនេសេរីយ៉ាធ្លាក់ក្នុងអណ្តូងស្នេហ៍រហូតដល់ក្រុមខ្ទើយបានលូកយកកាបូបលុយទៅបាត់ទើបភ្ញាក់ខ្លួនរត់ដេញចាប់បានម្នាក់វៃរហែកអាវបង្កអោយមានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវវ៉េងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនខ្ទើយដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ អន យឿន អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងបុរីវ៉ារីណាផ្លូវសេះសរក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិល្វា ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជនរងគ្រោះដែលបទេសជនជាតិនីសេរីយ៉ា មានឈ្មោះ Igbochi Odira អាយុ៣០ឆ្នាំ ស្នាក់នៅក្នុងបុរីចំការដូង។

សមត្ថកិច្ចបានប្រាប់អោយដឹងថា មុនពេលឃាត់ខ្លួនជនខ្ទើយនេះគឺជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម្នាក់ឯងទៅរកម៉ូយ (ស្រីៗ) នៅម្តុំកើតហេតុ ស្រាប់តែមានជនខ្ទើយមួយក្រុមប្រមាណ៥-៦នាក់បានមកនិយាយតថ្លៃគ្នា ហើយនៅពេលជនរងគ្រោះកំពុងឆ្លៀតនិយាយទូរស័ព្ទស្រាប់មានម្នាក់បានលូកហោប៉ៅយកការបូបលុយជនរងគ្រោះ ហើយក៏បាននាំគ្នារត់បាត់អស់ តែជនរងគ្រោះបានដឹងខ្លួនទាន់ ក៏រត់ដេញចាប់បានម្នាក់ក្នុងចំណោមបក្ខពួកក្រុមខ្ទើយនេះហើយប្រគល់ទៅអោយសមត្ថកិច្ច។

នៅចំពោះមុខសមត្ថកិច្ចជនខ្ទើយនេះបានប្រកែកថាគេគ្មានកំហុសអ្វីឡើយ ប៉ុន្តែបើទោះបីជាជននេះនិយាយយករួចខ្លួនយ៉ាងណាក៏ដោយក៏សមត្ថកិច្ចនឹងកសាងសំណុំរឿងចាត់ការតាមច្បាប់៕




loading...

Post a Comment

Post a Comment

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.