ចេះហើយ ជួបតែរឿងអពមង្គលក្នុងគ្រួសារ គម្រាមចាប់ម្តាយជាអ្នកមានគុណរំលោភ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ អស់ជាបន្តបន្ទាប់ ទើបម្តាយទ្រាំលែងបានប្តឹងប៉ូលីសចាប់ខ្លួន កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅជាប់របងវត្តអង្គតាមុិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។កូនប្រុសរូបនោះ មានឈ្មោះ ចាន់ ធារិទ្ធ អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅផ្ទះកើតហេតុខាងលើ មានម្តាយជាស្រ្តីម៉េម៉ាយ ឈ្មោះ ទូច ថុល អាយុ ៥០ឆ្នាំ មានកូនចំនួន ៥នាក់ ប្រុស១នាក់ ស្រី៤ នាក់ កូនប្រុសខាងលើជាកូនច្បង ។តាមស្រ្តីជាម្តាយបានឱ្យដឹងថា កូនប្រុសរូបនេះ ធ្លាប់មានប្រពន្ធចំនួន ២លើកមកហើយ ប្រពន្ធម្នាក់មានកូន១ ម្នាក់ទៀតមានកូន១ទៀតដូចគ្នា សរុបមានកូនចំនួន ២នាក់ ហើយ ប្រុស១ ស្រី១ តែដោយសារការប្រព្រឹត្តិល្បែងគ្រឿងញៀន វាយធ្វើបាបប្រពន្ធកូន ទើបគេរត់ចោលអស់ទៅហើយ សូម្បីតែប្អូនស្រីបង្កើតខ្លួនឯង ក៏គំរាមធ្វើបាប ទើបរត់ចេញពីផ្ទះអស់ នៅសល់តែម្តាយ និងកូនប្រុសម្នាក់នេះ រស់នៅក្នុងផ្ទះ ។ស្រ្តីដដែល បានឱ្យដឹងទាំងទឹកភ្នែកថា រងកម្មមួយថ្ងៃៗ កូនប្រុសអុកឡុក ក្នុងផ្ទះ វាយខ្ទេចអស់ទ្រព្យសម្បត្តិ ទាំងទ្វារ កញ្ចក់ តុ ទូ ពាង សម្ភារៈប្រើប្រាស់ មិនតឺប៉ុណ្ណោះ អ្វីដែលមិននឹកស្មានដល់ កូនប្រុសទទួលឥទ្ធិពីគ្រឿងញៀន ហ៊ានគំរាម ចាប់រំលោភម្តាយ សម្តីប្រមាថម មកលើម្តាយ ជាអ្នកមានគុណធ្ងន់ បង្កឱ្យភ័យព្រួយ បារម្ភពីសុវត្ថិភាព កាលបើនិយាយលែងស្តាប់ម្តាយទៅហើយ រហូតទ្រាំលែងបាន ក្រោយ ២ថ្ងៃផ្ទួនៗគ្នា ប៉ុនប៉ងចាប់ម្តាយរំលោភ ទើបទ្រាំលែងបាន ប្តឹងប៉ូលិសចាប់ខ្លួន យកទៅប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី០៥ ខែតុលានេះតែម្តង ។ក្នុងកិច្ចអន្តរាគមន៍ របស់កម្លាំងនគរបាល ចុះទៅឃាត់ខ្លួនជនសង្ស័យចាក់សោខ្ទាស់ទ្វារពីក្នុងផ្ទះ ហើយត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ចុះទៅហៅចាប់បាន ដោយសន្តិវិធី មិនមានបញ្ហាអ្វីឡើយ ។ ផ្អែកទៅលើ គោលជំហរម្តាយជាដើមបណ្តឹង ស្នើសុំធ្វើយ៉ាងណា កុំឱ្យចំណាត់ការ របស់ប៉ូលិស អ្នកច្បាប់ អនុវត្តន៍ត្រឹមអប់រំហើយឱ្យចេញមកវិញ គាត់ជាម្តាយច្បាស់ជាមិនរស់ ដោយស្នាដៃកូនប្រុសសំណព្វនេះជាមិនខាន ពោលសុំតែម្យ៉ាងគឺឱ្យអ្នកច្បាប់ ធ្វើយ៉ាងណា យកទៅអប់រំ កាន់តែយូរកាន់តែល្អ កាលបើកូនរូបនេះបានគំរាមហើយថា កាលណាចេញពីគុក ចាប់រំលោភហើយ សម្លាប់ម្តាយចោល ទើបធ្វើឱ្យគាត់ភិតភ័យ ។ ជនសង្ស័យក្រោយពីចាប់ខ្លួនតាមបណ្តឹងម្តាយរួចមក នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
loading...
Post a Comment