កាល ពី ពេល ថ្មី ៗ នេះ បុរស រោគ ចិត្ត ម្នាក់ បាន សម្រេច កាម លើ ម៉ូតូ ទាំង កណ្ដាល ថ្ងៃ ចែស នៅ តាម ផ្លូវ សាធារណៈ ម្ដុំ ស្តុប ពេទ្យ ចិន ក្រុង ភ្នំពេញ ហើយ ត្រូវ បាន ស្ត្រី ម្នាក់ ថត បាន និង ចែក ចាយ លើ បណ្ដាញ សង្គម ហ្វេសប៊ុក កាល ពី ថ្ងៃ ទី ១៩ កុម្ភៈ ឆ្នាំ ២០១៩។
តាម រយៈ រូបភាព បង្ហោះ លើ អ៊ីនធឺណិត បុរស វ័យ ក្មេង នោះ ស្លៀក ខោ ខ្មៅ អាវ ស ស្បែក ជើង ប៊ូ ពណ៌ ខ្មៅ បែប និស្សិត ឬ អាច ជា បុគ្គលិក ក្រុម ហ៊ុន ជិះ ម៉ូតូ ម៉ាក Zoomer X ពណ៌ ខ្មៅ លាយ ក្រហម បាន ចត នៅ ចិញ្ចើម ផ្លូវ កណ្ដាល វាល ក្បែរ ប្រឡាយ ទឹក ស្អុយ។ ក្រោយ ធ្វើ សកម្មភាព បុរស រូប នោះ ក៏ បាន ជិះ ម៉ូតូ ចេញ យ៉ាង លឿន។
ការ បង្ហោះ សារ នេះ បាន ធ្វើ ឲ្យ អ្នក ប្រើបណ្ដាញ សង្គម ម្នាក់ ទៀត បាន អះអាង ថា ប្រមាណ បី បួន ថ្ងៃ មុន បុរស ដដែល នេះ ក៏ បាន ធ្វើ សកម្មភាព សម្រេច កាម នៅ ពី មុខ ហាង ខ្លួន ដែរ និង នៅ ចំពី មុខ កាមេរ៉ា សុវត្ថិភាព ទៀត ផង។ គណនី ហ្វេសប៊ុក ឈ្មោះ Ma Dame Binsho បាន សរសេរ ថា «ខ្ញុំ មាន ទាំង វីដេអូ ទៀត វា ក៏ មក ហាង មុខហាង ខ្ញុំដែរ 3-4ថ្ងៃ មុន វា ទៅ ហាង មិត្ត ខ្ញុំរួម ទាំងហាង ធ្វេីសក់ ហាង កាហ្វេ ផ្សេង ទៀត និយាយរួម ឲ្យ តែ ហាងមាន មនុស្សស្រី វា មកឈប់ ហេីយ ធ្វេីបែប ហ្នឹង គ្រប់»។
តើបុគ្គល ដែលបាន បង្ហាញ កេរភេទ ជា សាធារណៈ ត្រូវ ជាប់ ទោស ដូចម្តេច? បទល្មើស «បទបង្ហាញ កេរភេទ» គឺជា ប្រភេទបទ ល្មើស មជ្ឈិម ដែល ត្រូវបាន ចែងនៅក្នុង ក្រមព្រហ្ម ទណ្ឌ មាត្រា ២៤៩ ហើយត្រូវ បានកំណត់ និយមន័យ ថា អំពើបង្ហាញ កេរភេទដែល នាំឲ្យអ្នកដទៃ មើលឃើញ នៅក្នុង ទីកន្លែង មួយ ដែលសាធារណជន អាចមើលឃើញ ។ បើផ្អែកទៅ លើនិយមន័យ ខាងលើ នេះវិញ យើង ឃើញ ថាសញ្ញាណ នៃបទល្មើសនេះ គឺសង្កត់ធ្ងន់ ទៅលើ ពាក្យថា «កេរភេទ» ចំពោះពាក្យ ថាកេរភេទ នេះ បើយោង ទៅតាមក្បួន វេជ្ជសាស្ត្រ គឺសំដៅ ទៅលើប្រដាប់ បន្តពូជ បុរស និងប្រដាប់ បន្តពូជនារី ។
ករណីដែល មានការបង្ហាញនូវ ប្រដាប់បន្ត ពូជបុរស-នារី នៅតាម ទីកន្លែងសាធារណៈ ឬក៏កន្លែង ដែល សាធារណ ជនអាចមើល ឃើញនោះ វាជា បទល្មើស «បទបង្ហាញកេរភេទ» ។ ចំពោះទោស ដែល ត្រូវ អនុវត្តវិញ អនុលោមតាម មាត្រា ២៤៩ នៃក្រម ព្រហ្មទណ្ឌ បានបញ្ញត្តិថា បទល្មើស «បទបង្ហាញ កេរភេទ» ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ៦ ថ្ងៃ ទៅ ៣ ខែ និងពិន័យ ជាប្រាក់ពី ១០០ ០០០(មួយសែន) រៀល ទៅ ៥០០ ០០០ (ប្រាំសែន) រៀល។
សរុបមក បទល្មើស «បទបង្ហាញ កេរភេទ» ដែលច្បាប់ព្រហ្មទណ្ឌ កម្ពុជាបាន កំណត់ជា បទល្មើស និង ផ្ដន្ទាទោស ក្នុងគោល បំណងដើម្បីការពារ នូវកិត្ដិយស សេចក្ដីថ្លៃថ្នូរ របស់បុគ្គល សន្ដិសុខ សណ្ដាប់ ធ្នាប់ និងប្រពៃណីល្អ របស់ សង្គមខ្មែរ៕
ប្រភព ៖ Goodmorningkh
អត្ថបទ៖ ជាតិបុត្រ
Post a Comment