loading...
loading...
2 កូនប្រុសចិញ្ចឹម 3 កូនស្រីចៅហ្វាយខ្ញុំ 1 ក្បាច់​ជិះ​សេះ​លែងដៃ 1 ក្បាច់​ឈរ​ផ្អឹប 1 ក្បាច់​ផ្កាឈូក 1 ក្មេងស្រីបង 1 គូរព្រេងមិនព្រាត់​ 1 គ្រូបង្រៀនផ្នែកផ្លូវភេទ 1 ចរិកមនុស្សស្រីចង់សិច 1 ចៅហ្វាយស្រី 2 ជំទាវ 1 ជនបរទេស 1 ជួយធ្វើ Homework អូន 1 ដំណើរជីវិតនាងធីតាសិចសីុ 2 ដំបងយក្ស 1 ឋានសួគ៌ស្នែហ៍ 1 តណ្ហាគ្រួសារលោកពូបង្កើត 1 នំអាកោរសាច់ 1 នារីជប៉ុននៅសមុទ្រ 1 និសិត្សស្រីសិចស៊ីរបស់បង 1 បានប្តីក្មេង១០នាក់ 1 បុប្ផាស្រុកស្អាង 1 ប្តូររសជាតិប្រពន្ធ 28 ប្រលោមលោកក្ដៅសាច់ 34 ប្រលោមលោកសិច 3 ព័ត៌មានក្ដៅសាច់ 1 ពួកម៉ាកប្រពន្ធ 1 ពេលផឹកស្រវឹង 1 ភេសជ្ជជំនួយផ្លូវភេទ 4 មានប្ដី 1 មីងថ្លៃសិចស៊ី 1 រកបានអ្នកយល់ចិត្ត 1 រំលោភស្រីស្អាត 3 រឿងមីងថ្លៃខ្ញុំ 3 រឿងអាកោរសាច់ 1 លួចស្រឡាញ់បងស្រីថ្លៃ 1 វាយោសមុទ្រ 1 សង្គម 4 សុខភាពសិច 1 សេវាផ្លូវភេទ 1 ស្ត្រីប្រជ្រុយស្វាក់ 1 ស្នេហាក្នុងផ្សារç 2 ស្នេហាលួចល័ក្ខ 1 ឡានក្រុងកាមទេព 3 អត់ប្ដី 2 អាកោសាច់ 1 ឪក្មេកខ្ញុំខ្លាំងជាងគេ 1 ឱសថពិសេស

ស្ត្រីប្រជ្រុយស្វាក់ បានប្តីក្មេង១០នាក់ ស្រែកថ្ងូរគ្មានថ្ងៃល្ហែរ


កំពង់ស្ពឺ៖ អ្នកស្រីនួន រុំ អាយុ៤៥ឆ្នាំ រស់នៅភូមិព្រិច ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបរាប់ឱ្យដឹងថា គាត់ជាកូនច្បង ក្នុងចំណោមបងប្អូន៥នាក់  ដែលម្តាយមានឈ្មោះនួន ផាត អាយុ៦៨ឆ្នាំ ឪពុកឈ្មោះអ៊ិន (ស្លាប់)។ រីឯរូបថតដែលគាត់កំពុងកាន់នៅក្នុងដៃនេះ គឺជាប្អូនស្រីទី២ បន្ទាប់គាត់ ដែលមានឈ្មោះនួន សុផល សព្វថ្ងៃអាយុ៤៣ឆ្នាំ។ តាមពិតទៅ ប្អូនស្រីរូបនេះមានថ្ងៃខែ (មកឈាមរដូវ) តាំងពីអាយុ១៣ឆ្នាំមកម៉្លេះ ព្រមទាំងមានប្រជ្រុយស្វាក់ប្រុស នៅលើប្រដាប់កេរ្តិ៍ភេទ តាំងពីកំណើត។ លុះពេលធំពេញវ័យ ដ្បិតនាងមានរូបសម្រស់មិនសូវជាស្រស់ស្អាតពិតមែន ប៉ុន្តែឥទ្ធិពលប្រជ្រុយរបស់នាង ក្លាយទៅជាមន្តស្នេហ៍ដ៏វិសេសវិសាល អន្ទងចិត្តប្រុសៗជាច្រើន ឱ្យធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាង ដកចិត្តមិនរួច ដែលមានប្រុសខ្លះមកលុតជង្គង់សុំស្នេហ៍ប្អូនស្រីគាត់ដល់កាំជណ្តើរផ្ទះក៏មាន។
ស្ត្រីជាបងរូបនេះរំលឹកទៀតថា តាំងពីធំពេញវ័យមក ប្អូនស្រីរូបនេះមិនសូវរស់នៅផ្ទះបានជាប់លាប់ ដូចបងប្អូនដទៃទៀតឡើយ ដោយនាងតែងចេញដើរទៅរកស៊ីនៅស្រុកឆ្ងាយបាត់ៗ លុះពេលត្រឡប់មកផ្ទះម្តងៗ ឃើញបណ្តើរតែប្រុសក្មេងមកជាមួយជាប្រចាំ។ ចំពោះអ្នកដែលមិនធ្លាប់ស្គាល់ប្អូនស្រីគាត់ ប្រាកដជាយល់ថា រវាងប្អូនស្រីគាត់និងប្រុសក្មេងម្នាក់នោះ គឺជាម្តាយនិងកូន តែតាមពិតគឺជាគូស្នេហ៍និងឹគ្នាសោះ។ បើគាត់ចាំមិនភ្លេចទេ ប្អូនស្រីរូបនេះធ្លាប់បណ្តើរប្រុសក្មេងចូលផ្ទះ មិនក្រោម១០នាក់ឡើយ ពោលគឺនាងផ្លាស់ប្តូរប្រុសឈ្មោលក្មេងៗពីម្នាក់ទៅម្នាក់ ប្រៀបដូចជាផ្លាស់ប្តូរខោអាវអ៊ីចឹង។ លុះពេលក្រុមគ្រួសារស្តីបន្ទោសឱ្យទៅ ប្អូនស្រីឆ្លើយធ្វើពង្រើយថា នេះជាសិទ្ធិរបស់នាង គ្មានច្បាប់ឯណាមិនឱ្យនាងយក ប្តីច្រើនឡើយ កុំឱ្យតែនាងយកម្តងព្រមគ្នា។ ក្នុងចំណោមប្តីទាំង១០នាក់ របស់ប្អូនស្រី គឺមានតែប្តីក្មេង២នាក់ប៉ុណ្ណោះ ដែលម្នាក់មានឈ្មោះមឿន ចិត្ត អាយុប្រហែល២០ឆ្នាំ និងម្នាក់ទៀតឈ្មោះលីណា អាយុប្រហែល២០ឆ្នាំដូចគ្នាដែរ ដែលបានរៀបចំពិធីសែនព្រេនត្រឹមត្រូវតាមប្រពៃណីរបស់ខ្មែរ ក្រៅពីនោះទៀត សុទ្ធតែយកគ្នាជាប្រពន្ធប្តីគ្មានខាន់ស្លា។
អ្នកស្រីនួន រុំ រំលឹកបន្តទៀតថា កាលពីប្អូនស្រីជួបស្នេហ៍ជាមួយប្តីក្មេង ឈ្មោះមឿន ចិត្ត គឺខណៈដែលប្អូនស្រីគាត់ទៅធ្វើការរកប្រាក់នៅតាមព្រំដែនខ្មែរ-ថៃ។ ក្នុងរយៈពេលរួមរស់ជាមួយគ្នា ប្អូនស្រីគាត់មិនសូវជាសប្បាយចិត្ត ដេកស្រួលប៉ុន្មានឡើយ ព្រោះប្តីក្មេងនោះក៏ជាប្រុសជើងល្អម្នាក់ដែរ បោកលុយពីប្រពន្ធចាស់ (ប្អូនស្រីគាត់) យកទៅចិញ្ចឹមស្រីក្មេងម្នាក់ទៀត។ លុះពេលប្អូនស្រីគាត់ដឹងរឿង ក៏បណ្តេញក្បាលប្តីក្មេងនេះចោលទៅ បន្ទាប់មក នៅពេលដែលនាងចេញទៅធ្វើការរោងចក្រ នៅទីក្រុងភ្នំពេញ មិនដល់់២ខែផង ក៏ទាក់បានប្តីក្មេង ឈ្មោះលីណា ជាអ្នករស់នៅខេត្តតាកែវ មកសែនព្រេន ធ្វើជាប្តីម្នាក់ទៀត ដើម្បីព្យាបាលរបួសបេះដូង តាមទ្រឹស្តី “សេះដាច់យកសេះតាម”។ ឥឡូវនេះ ប្អូនស្រីគាត់រួមរស់ជាមួយប្តីក្មេង រូបនេះបានប្រហែលកន្លះឆ្នាំ គាត់ទទួលដំណឹងថា ប្អូនស្រីលែងប្តីក្មេងរូបនេះ ចោលទៀតបាត់ទៅហើយ។ ពេលនោះក្រុមគ្រួសារ បានទូរសព្ទ័ទៅស្តីបន្ទោសរឿងនាងដើរយកប្តីឥតឈប់ឈរ មិនចេះឆ្អែតស្កប់ស្កល់ញឹកញាប់ដែរ តែមិនដឹងប្អូនស្រីភ្លើតភ្លើន ដើរយកប្តីប៉ុន្មាននាក់ទៀតទេ សូម្បីកូនៗរបស់ប្អូនស្រី ក៏តូចចិត្តនឹងវាសនាដែរ គឺមិនដឹងជាបុរុសមួយណាជាឪពុករបស់គេឱ្យពិតប្រាកដ បើម្តាយដើរយកប្តីក្មេង មករួមរ័កមេត្រី សប្បាយរាប់ភ្លេចបែបនេះ។
ដោយឡែក អ្នកស្រីនួន សុផល អាយុ៤៣ឆ្នាំ ជាសាមីខ្លួន តួអង្គក្នុងសាច់រឿងនេះ អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបកស្រាយបន្ថែមបានឡើយ។ តែយ៉ាងណា យើងនឹងរង់ ចាំភាគីពាក់ពន្ធ័ទាំងអស់មកបំភ្លឺជានិច្ច។
អ្នកស្រីនួន រ៉ុន អាយុ៥៦ឆ្នាំ ជាម្តាយមីង បានឱ្យដឹងថា ក្មួយស្រីម្នាក់នេះ ពិតជាស្វាក់ប្តីមែនគាត់ ឃើញតែនាងបណ្តើរប្រុសក្មេងចូលផ្ទះ ប្លែកមុខរហូត ផ្លាស់ប្តូរដូចខោអាវស្លៀកពាក់ ទោះបីជាគាត់មានឋានៈ ជាម្តាយមីងពិតមែន តែគ្មានសិទ្ធិទៅហាមឃាត់នាងមិនឱ្យយកប្តីបានដែរ។ ព្រោះពេលគាត់ស្តីប្រដៅទៅ ក្មួយស្រីមិនដែលយកត្រចៀកស្តាប់ផងនោះ? ប៉ុន្តែ អ្វីដែលគាត់កត់សម្កាល់ឃើញនោះ ប្តីក្មេងទាំងពីរនាក់ របស់ក្មួយស្រីដែលបានសែនព្រេនតាមប្រពៃណីនោះ គឺជាប្រុសធុនតែមួយ មិនសូវស្រលាញ់ក្មួយស្រីរបស់គាត់ស្មោះស្ម័គ្រឡើយ គេយកលុយពីប្រពន្ធចាស់ (ក្មួយស្រី) ទៅចិញ្ចឹមស្រីក្មេងម្នាក់ទៀតតែប៉ុណ្ណោះ។ និយាយឱ្យខ្លីទៅ បោកគ្នាទៅវិញទៅមកទាំងសងខាង លុះពេលអស់ប្រយោជន៍ ក៏ព្រាត់ប្រាសគ្នាយ៉ាងធូរខ្សុយ…៕  

ប្រភព៖http://cambodiapluz.blogspot.com/2017/10/blog-post_49.html

Post a Comment

[facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.